ក្តៅៗ៖ Zlatan Ibrahimovic បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៤១ឆ្នាំ…

ខែ​មិថុនា 5, 2023

កីឡាករ Zlatan Ibrahimovic របស់ក្លឹប AC Milan បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 41 ឆ្នាំក្នុងសុន្ទរកថាដ៏រំជួលចិត្តបន្ទាប់ពីការប្រកួតចុងក្រោយជាមួយ AC Milan ឆ្នាំ ២០២២-២០២៣។

កីឡាករ Ibrahimovic បានស្រក់ទឹកភ្នែកនៅចំពោះមនុស្សជាច្រើននៅ San Siro ខណៈដែលគាត់បានលាទៅកាន់ក្លឹប អ្នកគាំទ្រសម្រាប់អាជីពដ៏ជោគជ័យរបស់គាត់។

Zlatan បាននិយាយទៀតថា «ជាលើកដំបូងដែលខ្ញុំបានមកដល់ Milan អ្នកបានផ្តល់សុភមង្គលឱ្យខ្ញុំ លើកទីពីរអ្នកផ្តល់ឱ្យខ្ញុំនូវក្តីស្រឡាញ់ ខ្ញុំចង់អរគុណអ្នកគាំទ្រ» ។ «អ្នកបានស្វាគមន៍ខ្ញុំដោយបើកចំហរ អ្នកធ្វើឱ្យខ្ញុំមានអារម្មណ៍ថារំភើបជាខ្លាំង»។