កីឡាកររបស់ក្រុមសេះបង្កង់ Juventus ៣នាក់ ត្រូវបានគេរាយការណ៍ថា កំពុងមិនសប្បាយចិត្ដទៅនឹងគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេ លោក Massimiliano Allegri ក្រោយធ្លាក់ចេញពីពានរង្វាន់ UEFA Europa League ក្រោមថ្វីជើងរបស់ក្រុម Sevilla កាលពី២ថៃ្ងមុន។
ក្រោយជំនួបគ្នាកាលពីជើងទី១ បញ្ចប់ទៅដោយលទ្ធផល ១-១ នៅទឹកដីអ៊ីតាលី Sevilla បានយកឈ្នះនៅជើងទី២ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង ដោយលទ្ធផល ២-១ សរុបទាំងពីរជើង ៣-២ ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រតទល់ Roma។
បើយោងតាមកាសែត La Repubblica បានឲ្យដឹងថា Juan Cuadrado, Angel Di Maria និង Federico Chiesa គឺជាកីឡាករដែលមិនពេញចិត្ដទៅនឹងយុទ្ធសាស្រ្ដដឹកនាំរបស់លោក Massimiliano Allegri នោះឡើយ ក្នុងការធ្លាក់ចេញពី Europa League នោះ៕