បើទោះបីជាការចាកចេញរបស់ខ្សែបម្រើស្លាបរូបនេះ អាចធ្វើឱ្យ Barca បាត់បង់កម្លាំងសំខាន់សម្រាប់ក្រុមក៏ដោយ ប៉ុន្តែវាក៏បានផ្តល់ឱកាសដល់ខ្សែប្រយុទ្ធមួយចំនួនផងដែរ។
ដោយខាងក្រោមនេះគឺជាខ្សែប្រយុទ្ធចំនួន ៤ រូបដែលនឹងទទួលបានអត្ថប្រយោជន៍ដ៏ធំពីការចាកចេញរបស់ Dembele សម្រាប់រដូវកាលថ្មីខាងមុខនេះ៖
១-កីឡាករ Raphinha កីឡាករប្រេស៊ីលរូបនេះ បានស៊ុតបញ្ចូលទី ៧គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៧ដងកាលពីរដូវកាលមុន។ Raphinha ប្រហែលជាអាចនឹងធ្វើបានល្អជាងនេះទៅទៀត ប្រសិនបើគាត់មិនស្ថិតនៅកៅអីបម្រុងទេនោះ ហើយការចាកចេញរបស់ Dembele គឺជាដំណឹងល្អសម្រាប់តារាឆ្នើមរូបនេះ។
២-កីឡាករ Ansu Fati កីឡាករអេស្ប៉ាញរូបនេះចូលចិត្តលេងនៅស្លាបខាងឆ្វេង ប៉ុន្តែភាគច្រើនលោក Xavi ជ្រើសរើស Raphinha និង Dembele លេងនៅតំបន់ស្លាបជាង ដែលនេះមានន័យថាភាគច្រើន Ansu Fati ស្ថិតនៅកៅអីបម្រុង។ ដូច្នេះបើគ្មាន Dembele ទេ ប្រហែលជាយើងនឹងឃើញយុវជនវ័យក្មេងរូបនេះដូចកាលពីឆ្នាំ២០១៩ ជាថ្មីម្ដងទៀត។
៣-កីឡាករ Ferran Torres ពីអ្វីដែលយើងបានឃើញ Ferran រហូតមកដល់ពេលនេះក្នុងរដូវកាលមុន គាត់កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីលេងជាទៀងទាត់ ជាពិសេសជាមួយនឹងការចាកចេញពីរបស់ Dembele នេះ។ ការគ្មានវត្តមានកីឡាករបារាំងខាងលើ នោះនឹងធ្វើឱ្យ Ferran Torres ទទួលបានឱកាសលេងកាន់តែច្រើនបន្ថែមទៀតនៅរដូវកាលខាងមុខ។
៤-កីឡាករ Lamine Yamal បើយើងមើលទម្រង់លេងរបស់ Yamal វាពិបាកនឹងជឿថាគាត់ទើបតែមានអាយុ ១៦ ឆ្នាំណាស់ ព្រោះតារាវ័យក្មេងរូបនេះ បានបង្ហាញទម្រង់លេងល្អស្ទើរមិនគួរឱ្យជឿនោះទេ។ ជាមួយគ្នានេះបើគ្មាន Dembele ទេ នោះ Yamal ប្រាកដក្លាយជាជម្រើសមិនអាចមើលរំលងមួយ សម្រាប់គ្រូបង្វឹកលោក Xavi ដែលកំពុងត្រូវការកីឡាករដែលមានគុណភាពជាខ្លាំង៕ ប្រភព :Tribuna