កីឡាករ​រូបណាដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​នៅលីគ​អារ៉ាប៊ីសាអូឌីត​?

ខែ​កញ្ញា 8, 2023

cristiano Ronaldo បានចាប់ផ្តើមនាំពិភណលោកឲ្យស្គាល់លីគអារ៉ាប៊ីសាអូឌីត ខណៈដែលគាត់បានចុះហត្ថលេខាឱ្យ Al Nassr ពី Manchester United ដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។អតីតមិត្តរួមក្រុម Real Madrid របស់គាត់ Karim Benzema បន្ទាប់មកបានចូលរួមជាមួយគាត់នៅមជ្ឈិមបូព៌ា ដោយបានចូលរួមជាមួយ Al Ittihad ។

អតីតខ្សែបម្រើក្រុម Leicester City និង Chelsea កីឡាករ N’Golo Kante, Neymar និង Riyad Mahrez ក៏បានចាកចេញពីអឺរ៉ុបទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីតផងដែរ។កីឡាករ Sadio Mane, Jordan Henderson និង Aleksandar Mitrovic ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ Al Nassr, Al Ettifaq និង Al Hilal រៀងៗខ្លួន។

ជាក់ស្តែង កីឡាករអន្តរជាតិព័រទុយហ្គាល់គឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលគាត់ទទួលបាន ប្រាក់បៀវត្សរ៍ ១៧៣ លានផោន នាំមុខខ្សែប្រយុទ្ធបារាំងដែលមានប្រាក់បៀវត្សរ៍ ១៧២ លានផោន។Neymar ដែលបានចាកចេញពី PSG ទៅ Al Hilal ក៏កំពុងទទួលបានប្រាក់បៀវត្សរ៍ច្រើនផងដែរ ខណៈដែលគាត់ដាក់ហោប៉ៅ ១៣៨ លានផោន ក្នុងមួយឆ្នាំ។

តោះ​ មកមើលតារាងកីឡាករដែលទទួលបានប្រាក់បៀវត្សរ៍ច្រើនបំផុតទាំងដប់នៅ Saudi Pro League៖

Cristiano Ronaldo (Al Nassr) – ១៧៣ លានផោន
Karim Benzema (Al Ittihad) – ១៧២ លានផោន
Neymar (Al Hilal) – ១៣៨ លានផោន
N’Golo Kante (Al Ittihad) – ៨៦ លានផោន
Riyad Mahrez (Al Ahli) – ៤៤ លានផោន
Jordan Henderson (Al Ettifaq) – ៣៦ លានផោន
Sadio Mane (Al Nassr) – ៣៣ លានផោន
Kalidou Koulibaly (Al Hilal) – 30 លានផោន
Aleksandar Mitrovic (Al Hilal) – ២១ លានផោន
Marcelo Brozovic (Al Nassr) – ២១ លានផោន