គិតត្រឹមខែសីហា ឆ្នាំ២០២៣ កីឡាករដែលឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺ Lionel Messi និង Dani Alves ។ ពួកគេទាំងពីរបានឈ្នះពានរង្វាន់សរុបចំនួន ៤៣ពាននៅក្នុងអាជីពរបស់ពួកគេរៀងៗខ្លួន។
Messi បានឈ្នះពានរង្វាន់លើកទី ៤៣ របស់គាត់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ នៅពេលដែល Paris Saint-Germain បានឈ្នះពានរង្វាន់ Ligue 1 ។ ជ័យជម្នះនេះបានកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពី Messi បានជួយអាហ្សង់ទីនឈ្នះជើងឯក FIFA World Cup ជាលើកដំបូងក្នុងអាជីពកីឡាកររូបនេះ។
វាគ្មានការកំណត់នោះទេដែលថា តើអ្នកណានឹងឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់? ព្រោះកំណត់ត្រាតែងតែបំបែកជានិច្ចពីមួយសម័យកាលទៅមួយសម័យកាល។ Messi នៅតែលេងក្នុងកម្រិតខ្ពស់ ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះកំពុងលេងនៅក្លិប Inter Miami នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយចាកចេញពីប្រទេសបារាំង ដូច្នេះឱកាសឈ្នះពានក៏នៅតែមាន។ ដោយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ១០ ដែលឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់៖
១-កីឡាករ Lionel Messi ឈ្នះពានរង្វាន់សរុបចំនួន ៤៣ ពាននៅក្នុងអាជីពបាល់ទាត់
២-កីឡាករ Dani Alves ឈ្នះពានរង្វាន់សរុបចំនួន ៤៣ ពាននៅក្នុងអាជីពបាល់ទាត់
៣-កីឡាករ Maxwell ឈ្នះពានរង្វាន់សរុបចំនួន ៣៧ ពាននៅក្នុងអាជីពបាល់ទាត់
៤-កីឡាករ Ryan Giggs ឈ្នះពានរង្វាន់សរុបចំនួន ៣៦ ពាននៅក្នុងអាជីពបាល់ទាត់
៥-កីឡាករ Andres Iniesta ឈ្នះពានរង្វាន់សរុបចំនួន ៣៥ ពាននៅក្នុងអាជីពបាល់ទាត់
៦-កីឡាករ Kenny Dalglish ឈ្នះពានរង្វាន់សរុបចំនួន ៣៥ ពាននៅក្នុងអាជីពបាល់ទាត់
៧-កីឡាករ Gerard Pique ឈ្នះពានរង្វាន់សរុបចំនួន ៣៥ ពាននៅក្នុងអាជីពបាល់ទាត់
៨-កីឡាករ Cristiano Ronaldo ឈ្នះពានរង្វាន់សរុបចំនួន ៣៤ ពាននៅក្នុងអាជីពបាល់ទាត់
៩-កីឡាករ Vitor Baia ឈ្នះពានរង្វាន់សរុបចំនួន ៣៤ ពាននៅក្នុងអាជីពបាល់ទាត់
១០-កីឡាករ Karim Benzema ឈ្នះពានរង្វាន់សរុបចំនួន ៣៤ ពាននៅក្នុងអាជីពបាល់ទាត់