ខ្សែបម្រើ Marcel Sabitzer របស់ Manchester United បានសារភាពថា រូបគេមិនទាន់និយាយជាមួយ Bayern Munich ឬ Thomas Tuchel អំពីអនាគតរបស់គេនៅឡើយទេ ខណៈដែលការខ្ចីជើងរបស់គេនៅ Old Trafford ជិតផុតកំណត់ហើយ។ Sabitzer បានចូលរួមជាមួយ United ក្នុងកិច្ចសន្យារយៈពេលខ្លីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះកាលពីខែមករាកន្លងមក ។ បើទោះបីជា Eriksen ត្រលប់មកមានភាពរឹងមាំវិញក៏ដោយ ប៉ុន្តែអ្នកចាត់ការ Erik ten Hag ចង់ធ្វើឱ្យកិច្ចព្រមព្រៀងរបស់ Sabitzer ក្លាយទៅជាអចិន្ត្រៃយ៍។
កីឡាករវ័យ 29 ឆ្នាំរូបនេះបានបង្ហើបថាគាត់មិនទាន់និយាយទៅកាន់ក្លឹប Bayern Munich អំពីស្ថានភាពនេះនៅឡើយទេ។ Sabitzer បានប្រាប់ ទូរទស្សន៍ Sky Sports Germany ថា “ជាការពិតណាស់ រហូតមកដល់ពេលនេះ មិនទាន់មានការទាក់ទងណាមួយទេ ពីព្រោះពួកគេមានរឿងជាច្រើនកើតឡើង ហើយយើងក៏ដូចគ្នាដែរ” ។ “អ្នករាល់គ្នាផ្តោតលើកិច្ចការរបស់ខ្លួន។ យើងនឹងពិភាក្សា និងវិភាគគ្រប់យ៉ាងដោយស្ងប់ស្ងាត់ ហើយមើលថាវានឹងទៅក្នុងទិសដៅមួយណា»។
ទោះជាយ៉ាងណាក៏ដោយក្លឹបយក្សនៅអាឡឺម៉ង់មិនត្រូវបានគេរំពឹងថានឹងឈរនៅក្នុងវិធីនៃការផ្ទេរជាអចិន្ត្រៃយ៍នេះទេ ហើយនឹងលក់ក្នុងតម្លៃប្រហាក់ប្រហែលនឹង 16 លានអឺរ៉ូ ។ មួយវិញទៀតស្ថានភាពដ៏ល្អរបស់ Man Utd នៅមុនរដូវកាលក្រោយគឺការលក់ខ្សែបម្រើម្នាក់ គឺ Scott McTominay ដែលមានតម្លៃ 30 លានផោន ឬ កីឡាករ Fred ហើយទិញ Sabitzer ខណៈពេលដែលនៅតែមានប្រាក់ចំណេញសម្រាប់ក្លឹប។