ក្រុមអធិរាជស Real Madrid បានបង្ហាញពិការចាប់អារម្មណព៏ចុះហត្ថលេខាលើខ្សែបម្រើ Kalvin Phillips របស់ក្រុមមេឃខៀវ Manchester City ក្នុងទីផ្សារដោះដូរកីឡាករដែលនិងបើកជាលើកទីពីរនៅខែមករា។គួររំលឹកថាអតីតខ្សែបម្រើLeeds Utd វ័យ ២៧ ឆ្នាំរូបនេះកំពុង ប្រឈមមុខ នឹងអនាគតមិនច្បាស់លាស់នៅឯកីឡដ្ឋាន Etihad ក្រោយផ្ទេរមកក្នុងតម្លៃ ៤៥ លានផោនក្នុងរដូវក្តៅឆ្នាំ ២០២២ ។
Phillips បានចាប់ផ្តើមលេងបានតែ ៥ ដងប៉ុណ្ណោះក្នុងចំណោម ២៧ ប្រកួតរបស់គាត់សម្រាប់ Man City នៅគ្រប់ការប្រកួតទាំងអស់ និងបានត្រឹមអង្គុយកៅអីបម្រុង បន្ទាប់ពី Rodri, Mateo Kovacic, Matheus Nunes, Bernardo Silva, John Stones និង Rico Lewis នោះ។តម្លៃខ្លួនប្រមាណ៥០ លានផោនរបស់ Man City អាចនិងអោយក្រុមMan.City ពិចារណា ប៉ុន្តែក្រុមម្ចាស់ជើងឯកUCL ១៤សម័យអាចនិងរារែកក្នុងតម្លៃដ៏ខ្ពស់មួយនេះ។ទោះយ៉ាងណា Real Madrid មានផែនច្បាស់លាស់មកជំនួសតំណែងខ្សែបម្រើ Luka Modric មានវ័យ ៣៨ ឆ្នាំ រីឯ Toni Kroos ក៏ឈានចូលវ័យ ៣៣ ឆ្នាំទៅហើយនោះ។