ការប្រកួតដំបូងរបស់ Messi ឲ្យ Inter Miami មានការទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ….(មានវីដេអូ)

ខែ​កក្កដា 25, 2023

បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុម Inter Miami កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនៅក្នុងកីឡដ្ឋាន DRV PNK Stadium ដែលមានការចូលរួមពីសំណាក់តារាពិភពលោកជាច្រើននាក់ដូចជា Serena Williams, Kim Kardashian and LeBron James និងម្ចាស់ក្លឹបលោក David Beckham ផងដែរ។

Messi បានក្លាយជាវីរបុរសចុងម៉ោងក្រោយរូបគេទាត់បញ្ចូលទីដោយបាល់ Free Kick ដ៏អស្ចារ្យនៅនាទី៩០+៣ ដែលជួយឲ្យក្រុម Inter Miami អាចយកឈ្នះលើក្រុម Cruz Azul ដោយលទ្ធផល ២-១។

យ៉ាងណាមិញក្រៅពីការចូលរួមពីផ្ទាល់ពីអ្នកគាំទ្រចំនួន២០.០០០នាក់ក្នុងកីឡដ្ឋាន គឺមានការទស្សនាតាមកញ្ចក់ទូរទស្សន៍ដល់ទៅរាប់លាននាក់ ដោយយោងតាមរបាយការណ៍ពីសារព័ត៍មាននៅអាមេរិកបានអះអាងថា ការប្រកួតមួយនេះមានអ្នកទស្សនាសរុបដល់ទៅជាង១២លាននាក់ឯណោះ ដែលវាជាកំណត់ត្រាថ្មីមួយសម្រាប់បាល់ទាត់អាមេរិក។

សូមទស្សនាវីដេអូខាងក្រោមនេះ