Barcelona មានបំណងចង់ស្វែងរកជ័យជម្នះជាលើកទីប្រាំមួយជាប់គ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅពេលពួកគេបន្តយុទ្ធនាការ La Liga នៅផ្ទះនាទឹកដី Camp Nou ដើម្បីទទួលក្រុម Celta Vigo នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង១១និង៣០នាទីយប់។ក្រុមរបស់លោក Xavi ទទួលបាន ១៣ ពិន្ទុពីការប្រកួត ៥ ប្រកួតដំបូង(ឈ្នះ៤ស្មើ១នៅ La Liga)នៃលីករដូវកាលថ្ មីដើម្បីឈរនៅលេខ ២ ក្នុងតារាងដោយមានពីរពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Real Madrid ខណៈពេលដែល Celta Vigo ឈរនៅលេខរៀងទី ១៦ដោយ រកបានត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាកចំនួន ៥ដង(ចាញ់៣ដងស្មើ១និងឈ្នះ១នៅ La Liga)។
១.ប្រវត្តិជួបគ្នា ៥ដងចុងក្រោយគឺ Barcelona ឈ្នះ២ ខណៈ Celta Vigo ឈ្នះ២ និងស្មើ១។ ហើយការប្រកួតចុងក្រោយCelta Vigo ផ្តួល Barcelona ក្នុងផ្ទះខ្លួនឯងនាថ្ងៃទី៤មិថុនា ២០២៣នេះ ក្នុងលទ្ធផល ២ទល់និង១។
២.ពត៌មានកីឡាករ Barcelona(ម្ចាស់ផ្ទះ)
Gavi ត្រៀមចូលលេងជម្រើស១១នាក់ដំបូងបន្ត ក្រោយលេងទល់និង Betis និង Royal Antwerp ក្នុងចន្លោះពេលមួយសប្តាហ៍។Joao Felix នឹងរក្សាតំណែងរបស់គាត់ ដោយបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងពីរប្រកួតដំបូងរបស់គាត់សម្រាប់ក្លឹប។Ferran Torres អាចចាប់ផ្តើមជំនួសRaphinha ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ter Stegen; Cancelo, Kounde, Christensen, Balde; Gundogan, F de Jong, Gavi; Torres, Lewandowski,
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានកីឡាករ Celta Vigo (ក្រុមភ្ញៀវ)
Celta ស្វាគមន៏កាត្រៀមវិលត្រលប់របស់ scar Mingueza និង Manu Sanchez ជាខ្សែការពារស្លាបរបស់ពួកគេខណៈ Carles Perez និង Franco Cervi នៅតែរបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Villar; U Nunez, Starfelt, Dominguez; Mingueza, Beltran, De la Torre, Ristic; Douvikas, Aspas, Bamba
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-៣
៤.លទ្ធផលទស្សន័ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ២:០ Celta Vigo