ក្រសួងបរិស្ថាន នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ បានបង្ហាញពីវត្តមានផ្សោតពណ៌ផ្កាឈូក លោតកម្សាន្តលើផ្ទៃទឹកគួរឱ្យស្រឡាញ់ ព្រមទាំងបញ្ជាក់ថា ស្ថិតនៅក្នុងភូមិសាស្ត្រព្រែកត្នោត ទឹកដីខេត្តកំពត។
ទាក់ទិនទៅនឹងផ្សោតពណ៌ផ្កាឈូកនេះផងដែរ បើតាមការបញ្ជាក់កន្លងមកពីគណនីមួយដែលមានឈ្មោះ Aplus Tripz បានឱ្យដឹងថា ផ្សោតទឹកប្រៃ ឬ ត្រី Dolphin នៅខេត្តកំពត ដែលមានពណ៍ផ្កាឈូក ជាពូជកម្របំផុត មានតែនៅប្រទេស និង តំបន់មួយចំនួនប៉ុណ្ណោះ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើងឡើយ។
ប្រភពដដែលបានបន្តទៀតថា មែនទែនទៅ សត្វផ្សោតនេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និង ឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis។
ផ្សោតទាំងនេះ គឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា៕ សូមទស្សនារូបភាពខាងក្រោមនេះ